នាយកដ្ឋានផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ រៀប​ចំ​កិច្ច​ប្រជុំ​ស្តីពី​ “ការ​អនុវត្ត​មាតិ​កាថវិកា​ថ្មី”


កាលពីព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំមមែ ព.ស.២៥៥៩ ត្រូវ​នឹងថ្ងៃទី ១៧ ខែកុម្ភៈ គ.ស.២០១៦ នាយកដ្ឋាន​ផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​រៀបចំ​កិច្ច​ប្រជុំ​ស្តីពី “ការ​អនុវត្ត​មាតិកា​ថវិកា​ថ្មី” ក្រោម​ការ​ដឹកនាំ​លោក បាន សុម៉ារ៉ា ប្រធាន​នាយក​ដ្ឋាន។ លោក​ប្រធាន​នាយកដ្ឋាន បាន​លើកឡើង​ថា​ មន្ត្រីនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ត្រូវ​ស្វែងយល់​ចំណេះ​ដឹង​បន្ថែម​ពាក់ព័ន្ធ​ការ​គោលបំណង​ និង​ក្រប​ខ័ណ្ឌ​មាតិកាថវិកាថ្មី ទៅ​តាម​ចំណាត់​ថ្នាក់ ដែល​ការ​អនុវត្ត និង​ការ​រៀបចំ​ឯកសារ គឺ​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ សម្រាប់​ថវិកា​កម្មវិធី​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ស្រប​ទៅ​តាម​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ របស់​រាជរដ្ឋា​ភិបាល ដំណាក់​កាល​ទី ៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”។ បន្ទាប់មក លោក ឯក សុខីណា អនុ​ប្រធាន​នាយកដ្ឋាន​បាន​ធ្វើ​បង្ហាញ ដើម្បី​ពន្យល់​ដល់​មន្ត្រី​នាយកដ្ឋាន៕

Source : http://www.mrd.gov.kh/index.php?option=com_content&view=article&id=...

ក្រោយ​ការ​បោះឆ្នោត​ជា​ទូទៅ​នៅ​កម្ពុជា​នា​ឆ្នាំ​១៩៩៣​ហើយ​បន្ទាប់​មក​ការ​បង្កើត​ឡើង​នូវ​ព្រះរាជាណាចក្រ​កម្ពុជា​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ឡើង​នូវ​ “ក្រសួង​អភិវឌ្ឍន៍​ជនបទ” ​ដើម្បី​រៀបចំ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​សម្រប​សម្រួល​ សហប្រតិបត្តិការ​ អនុវត្ត​ តាម​ដាន​ និង​វាយ តម្លៃ ​កម្មវិធី​និង​គំរោង​ការ​អភិវឌ្ឍន៍​ជនបទ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ។

អាសយដ្ឋានៈ ផ្លូវ​លេខ​ ១៦៩(ឆេកូឆ្លូវ៉ាគី) កាច់​ជ្រុង ផ្លូវ សហព័ន្ធ​រុស្ស៊ី,​រាជ​ធានី​ភ្នំពេញ​,​ ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទលេខៈ (៨៥៥) ២៣ ៨៨៤ ៥៣៩
ទូរសារ​លេខៈ​ (៨៥៥) ២៣ ៩៩១ ១១៧
អ៊ីម៉ែល: mrd@cambodia.gov.kh

Website: http://www.mrd.gov.kh/