សិក្ខាសាលាស្តីពី ការវិភាគអំពីផលប៉ះពាល់ ទៅលើគោលនយោបាយពាណិជ្ជកម្ម នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសហភាពអឺរ៉ុបកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងការបើកច្រកទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងពាណិជ្ជកម្ម និង UNCTAD


កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងការថ្លែងសុន្ទរកថាបើក សិក្ខាសាលាស្តីពី ការវិភាគអំពីផលប៉ះពាល់ទៅលើគោលនយោបាយ ពាណិជ្ជកម្ម នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសហភាពអឺរ៉ុបកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងការបើកច្រកទីផ្សារ ។

សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងមកពី ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សមាគម សភាពាណិជ្ជកម្ម និង បណ្តាស្ថាប័នដ៏ទៃទៀត រួមទាំងវិស័យឯកជន។ ព្រមទាំងមានការធ្វើបទបង្ហាញដោយ លោក ស្ទេហ្វាណូ អ៊ីណាម៉ា (Stefano Inama) ជាអ្នកជំនាញការល្បីមកពី UNCTADនិងជា
ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍតិចតួច និងអាហ្វ្រិក។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងប្រមូលយោបល់ពីការ វិភាគផលប៉ះពាល់ នៃការផ្លាស់ប្តូរបរិបទពាណិជ្ជកម្មអន្តរជាតិ មកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ចំពោះការនាំចេញទំនិញមួយចំនួន ដូចជាសំលៀកបំពាក់ ស្បែកជើង កង់ និងទំនិញសក្តានុពល ដទៃទៀត។

Source : http://www.moc.gov.kh/km-kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1...

ក្រសួងពាណិជ្ជកម្ម

បេសកកម្ម របស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺសំដៅដល់ការជំរុញឲ្យមានការបង្កើតការងារធ្វើ ការជំរុញឲ្យមាន​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងដើម្បី​លើកកម្ពស់ កំរិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាទាំងអស់។

ទូរសព្ទ023 866 425
ទូរសព្ទ២077 677 599
អ៊ីម៉ែលmoc.gov.kh@gmail.com
អាសយដ្ឋានឡូតិ៍ លេខ១៩-៦១, វិថីក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) , ភូមិទឹកថ្លា, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

Website: http://www.moc.gov.kh/km-kh/