ធនាគារ​ ABA គាំទ្រ​ដល់ សន្និ​បាត​បញ្ញវ័ន្តពិភពលោក 2016


កាលពីថ្ងៃទី 29-30 ខែមករា ឆ្នាំ 2016 ធនាគារABA បានចូលរួមនាមជាអ្នកឧបត្ថម្ភ ប្រភេទមាស Gold sponsor ក្នុង “សន្និបាតបញ្ញវ័ន្តពិភពលោក2016” ដែលរៀបចំដោយ IDP Education។ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅ សណ្ឋាគារ អ៊ិនធើកុងទីណង់តាល់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះចែកជាពីរផ្នែក គឺពិធីជួបជុំ បណ្តាញពាណិជ្ជកម្ម និង អប់រំ បានធ្វើនាល្ងាចថ្ងៃទី 29 ខែមករា ឆ្នាំ 2016 និង បន្តដល់ថ្ងៃសំខាន់នៃអង្គសន្និបាត នាថ្ងៃទី 30 ខែមករា ឆ្នាំ 2016។ ក្នុងវេទិការជជែកពិភាក្សា បន្តបន្ទាប់គ្នា អ្នកចូលរួមបានចែករំលែកទស្សនៈយោបល់ របស់ពួកគេ ស្តីអំពី ឧបស័គ្គ និង ភាពជោគជ័យរបស់ វិស័យអាជីវកម្មខ្នាតតូចនិងមធ្យម ការភិវឌ្ឍសេដ្ឋកិច្ច និងថាមពល ធនាគារនិងហិរញ្ញវត្ថុ វិស័យសុខាភិបាលកម្ពុជា ទេសចរនិងបដិសណ្ឋារកិច្ច នគរូបនីយកម្ម និង សំណង់ ពាណិជ្ជកម្មអន្តរជាតិ ជាដើម។ ថ្នាក់ដឹកនាំអញ្ជើញមកពីជួររាជរដ្ឋាភិបាល សហគមពាណិជ្ជកម្ម វិស័យសាធារណៈ និង វិស័យពាក់ពន្ធ័នានាក៏បានចូលរួមក្នុងសន្និបាតនេះផងដែរ។

លោកស្រី ចាប ចន្ទ័ឌីណា ប្រធានទំនាក់ទំនងសាធារណៈនៃធនាគារABA បានផ្តល់ចំណាប់អារម្មណ៍ចំពោះឪកាស នេះផងដែរថា “យើងរីករាយ នឹងចូលរួមជាអ្នកឧបត្ថម្ភក្នុងសន្និបាតនេះ ហើយរីករាយដែលបានឃើញបញ្ញវ័ន្តខ្មែរ ដែលបញ្ចប់ការសិក្សា ពីបណ្តាប្រទេសនានាក្នុងសកលលោកមកជុំគ្នា ចែករំលែកគំនិតយោបល់ និងបទពិសោធន៍ ក្នុងប្រធានបទសំខាន់ៗ ។ ជាក់ស្តែងដូចជា ការប្រាស្រ័យទាក់ទងរវាង អ្នកជំនាញ អ្នកមកពីវិស័យឯកជន អ្នកមានសមត្ថកិច្ចសម្រេចចិត្ត ព្រមទាំងមន្រ្តីជួររដ្ឋាភិបាល បានបង្កើតឡើងឲ្យមានឪកាសជាច្រើនក្នុងការជម្រុញ ឲ្យប្រទេសជាតិកាន់តែមានវឌ្ឍនភាព។ ការគាំទ្រព្រឹត្តិការណ៍នេះក៏ស្ថិតក្នុងគុណតម្លៃរបស់ធនាគារABA ដែលលើកទឹកចិត្តក្នុងការចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍជាពិសេស សេដ្ឋកិច្ចជាតិនិងវិស័យពាណិជ្ជកម្ម។

Source : https://www.ababank.com/km/news-media/news/aba-bank-supports-idps-g...

ធនាគារ ABA ជា​ផ្នែក​មួយ​នៃ​ស្ថា​ប័ន​ធនាគារ​ឈាន​មុខ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996 ជា​ធនាគារ​វឌ្ឍនៈ​អាស៊ី​លីមីតធីត។ ពេលនេះធនាគារ ABA គឺជា​បណ្តាញ​ពហុសាខា​ធនាគារ​ពាណិជ្ជកម្ម​សកល​ដែល​ផ្តល់​ជូន​នូវ​ផលិត​ផល​និង​សេវា​កម្មដល់​ប្រជាជន​កម្ពុជា​ទាំងអស់។ បច្ចុប្បន្ន​ធនាគារ​ ABA ផ្តល់​ជូន​នូវសេវាកម្ម​ហិរញ្ញវត្ថុ​ពេញ​លេញ​តាមរយៈ​បណ្តាញ​ទូទាំង​ប្រទេស​មាន​ចំនួន​ 33 សាខា​មាន 5 ហាង​ជា​ច្រើន​ទៀត​គ្រោង​នឹង​បើក​នៅមុន​ពេល​ចុង​ឆ្នាំ 2016 នេះ។

Website: https://www.ababank.com/km/