ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​សាកលវិទ្យាល័យ ហេង សំរិន ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា


ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្តេច ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី តំណាងរាស្រ្ត ថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធ មន្រ្តីអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំនេះ ជាសាកលវិទ្យាល័យរដ្ឋមួយក្នុងចំណោមសាកលវិទ្យាល័យរដ្ឋនានាក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញខ្លី(១ខែ ដល់៦ខែ) កម្រិតបច្ចេក ទេសវិជ្ជាជីវៈ(៩+៣) លើថ្នាក់បរិញ្ញាបត្ររង(១២+២) និងថ្នាក់បរិញ្ញាបត្រ(១២+៤)។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះ បានសាងសង់រួចរាល់បាន ១០០% ដែលមាន ០៣អគារ និងមានកំពស់០៣ជាន់ ផ្ទៃសំណង់ប្រមាណ ៦.០០០ម៉ែត្រក្រឡា ហើយជំហានជាបន្តបន្តាប់ នឹងមានការសាងសង់ សាលពិសោធន៍ សាលប្រជុំធំ បណ្ណាល័យ រោងជាង អាហារដ្ឋាន អន្តេរវាសិកដ្ឋាន សម្រាប់សាស្រ្ដាចារ្យ និងនិស្សិត សាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដទៃទៀតជាដើម។

Source : http://www.moeys.gov.kh/kh/leadership/1851.html#.VsaF97R97IU

ក្រសួងអប់រំ យុវជន និងកីឡា

អាសយដ្ឋាន៖ អគារលេខ ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ/ទូរសារ៖ (៨៥៥ - ២៣) ២១៩ ២៨៥
អ៊ីមែល៖ info@moeys.gov.kh /​ webmaster@moeys.gov.kh

Website: http://www.moeys.gov.kh/kh/